ប្រជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យផ្ទៃពោះនៅមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦៧ ផ្លូវ២១៧ ភូមិដំណាកធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០២១។ ជាមួយគ្នានោះ អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់ មិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកមន្ទីរពហុព្យាបាល និងសម្ភពសោភាមានជ័យ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner