ប្រមុខអង្គការសុខភាពពិភពលោក (WHO) ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅប្រទេសស្វីស (មានវីដេអូ)

Video: https://fb.watch/5sJjzUB6SS/

បរទេស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
តាមរយៈបណ្តាញសង្គម Twitter លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានបញ្ជាក់ថា ថ្ងៃនេះ គឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 នៅមន្ទីរពេទ្យ ហូទីតូ (Hopitaux) ហើយថា វ៉ាក់សាំងសង្គ្រោះជីវិត ។ បុរសសញ្ជាតិអេត្យូពីវ័យ៥៦ឆ្នាំរូបនេះ ក៏បានបន្តអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងប្រទេសមានវ៉ាក់សាំង Covid-19 ចាក់ សូមទៅទទួលថ្នាំបង្ការនៅពេលដល់វេនរបស់ខ្លួន ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខអង្គការសុខភាពពិភពលោករូបនេះ មិនបានប្រាប់ឈ្មោះវ៉ាក់សាំងបង្ការជំងឺ Covid-19 ដែលលោក ថេដ្រូស ចាក់នោះទេ ប៉ុន្តែប្រទេសស្វីសត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន ភីហ្វាយហ្សឺ និង ម៉ូឌែណា នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន ៕ ប្រភព៖ Uniindia

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner