អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ត្រូវបានផ្ដល់ជូនដល់ ស.ស.យ.ក ខេត្តសៀមរាប

អត្ថបទដោយ៖
ធី ដា

សៀមរាប៖ លោក លឹម គឹមទីន តំណាងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លឹបកីឡាបាល់ទាត់វិសាខា និងក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈមួយចំនួន ប្រគល់ជូនដល់សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប ក្រោមការចូលរួមដោយឯកឧត្តម សំកុល សុចិត្រា អនុប្រធាន ស.ស.យ.ក. ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ ។

អំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈរួមមាន៖
១-អង្គរផ្កាម្លិះ ៥៥បាវ ស្មើនឹង២៧៥០គីឡូក្រាម
២-មីម៉ាម៉ាថៃ ១០កេសធំ ស្មើនឹង៦០កេសតូច
៣-ត្រីខកំប៉ុងថៃ ១០កេស ស្មើនឹង១០០០កំប៉ុង
៤-ទឹកសុទ្ធវីតាល់ ១៥កេស
៥-ទឹកក្រូចកំប៉ុង ១៥កេស
៦-ទឹកសុីអុីវ ២៥យួរ
៧-ទឹកត្រី ២៥យួរ
៨-ទឹកអាល់កុល១កាន ស្មើនឹង៣០លីត
៩-ម៉ាស១កេស ស្មើនឹង២៥០០ម៉ាស់

ក្នុងឱកាសនេះ តំណាង ស.ស.យ.ក. ខេត្តសៀមរាប បានថ្លែងអំណរគុណ និងជូនពរ លោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងក្រុមគ្រួសារ និងក្រុមការងាររបស់លោកជំទាវ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពល្អ កំលាំងមាំមួន ឈ្នះអស់មារសត្រូវ ចៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

តំណាងស.ស.យ.ក. ខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គោរពវិធានការ ៣ការពារ ៣កុំ និងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដើម្បីចូលរួម កាត់ផ្ដាច់ចរន្ដឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រលាញ់របស់យើងទាំងអស់គ្នា ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner