ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ បន្តទទួលស្បៀងអាហារពីរាជរដ្ឋាភិបាល (Video Inside)

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន៥ពាន់គ្រួសារទៀត បានទទួលនូវស្បៀងអាហារ ដែលជាអំណោយ របស់រាជរដ្ឋាភិបាល។ យោងតាមរដ្ឋបាលរាជធានី អំណោយដែលបាន ដឹកនិងផ្តល់ជូនប្រជាពលរដ្ឋស្ថិតក្នុង តំបន់បិទខ្ទប់ចំនួន៥ពាន់គ្រួសាររយៈពេល២៤ម៉ោងចុងក្រោយនេះ បាននាំអោយចំនួន ប្រជាពលរដ្ឋសរុប ដែលទទួលបានអំណោយស្បៀងអាហាររបស់សម្តេចតេជោ បានកើនដល់៤០ម៉ឺនគ្រួសារហើយ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដឹកជញ្ជូននិងចែកស្បៀង ដល់ប្រជាពលរដ្ឋ រយៈពេល២៤ម៉ោងចុងក្រោយនេះ បានចែកជូនប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ចំនូន៨០០គ្រួសារ, ខណ្ឌកំបូលចំនួន១០០គ្រួសារ, ខណ្ឌ៧មករា ចំនួន៥០០គ្រួសារ, ខណ្ឌច្បារអំពៅ៨០០គ្រួសារ, ខណ្ឌដូនពេញ ២០០គ្រួសារ, ខណ្ឌទួល គោក ចំនួន៥០០ គ្រួសារ, ខណ្ឌចំការមន ៥០០គ្រួសារ, ខណ្ឌបឹងកេងកង ២០០គ្រួសារ និង ខណ្ឌព្រែកព្នៅ ៥០០ គ្រួសារ។

មន្ត្រីរដ្ឋបាលរាជធានៅបានបន្តថា ការដឹកជញ្ជូននិងចែកស្បៀងអាហារ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានធ្វើដោយកម្លាំងកងទ័ពជើងគោក សហការជាមួយ អាជ្ញាធរ រាជធានី ខណ្ឌ ក្នុងប្រតិបត្តិការ ធ្វើទំាងយប់ទំាងថ្ងៃ ដោយមិនមានឈប់សម្រាក នោះ ឡើយ ដើម្បីការផ្តល់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ការដឹកជញ្ជូននិងចែកស្បៀងជូនដល់ប្រជា ពលរដ្ឋរងគ្រោះ ស្ថិតក្នុងតំបន់បិទខ្ទប់ទំាង១៤ខណ្ឌ ទូទំាងរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៩មេសា ដល់ថ្ងៃ ១៣ឧសភានេះ បានចំនួន៣៩ម៉ឺន៩ពាន់៦៥២គ្រួសារហើយ។

កម្មវិធីអប្សរាណិត យើងបានភ្ជាប់ទូរស័ព្ទទៅអ្នកយកព័ត៌មានរបស់យើងម្នាក់គឺកញ្ញាគង់សុផុល​ដែលកំពុងស្ថិតក្នុងតំបន់ក្រហម និងបានទទួលអំណោយនៅថ្ងៃនេះផងដែរ។ កញ្ញាគង់សុផុល តើការចែកអំណោយក្នុងតំបន់ក្រហមនៃភូមិ ចុង ខ្សាច់ សង្កាត់ទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ ដែលកញ្ញា កំពុងរស់នៅថ្ងៃនេះ មានទិដ្ឋភាពយ៉ាងណា?

https://www.youtube.com/watch?v=jWw4GKCGKhI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner