ខេត្តព្រៃវែង មានមនុស្សស្លាប់ម្នាក់ ដោយកូវីដ១៩ (Video Inside)

ខេត្តព្រៃវែង មានមនុស្សស្លាប់ម្នាក់ទៀតហើយដោយសារជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលខេត្ត អ្នកដែលស្លាប់ នោះមានឈ្មោះ ស៊ីនួន សារ៉ាក់ ដែលជាប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង នៃស្រុកពាមរក៍។ បុរសឆ្លងកូវីដ១៩ រូបនោះ បានស្លាប់នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ និងទើបបានធ្វើដំណើរមកពីគីឡូម៉ែត្រ លេខ ៧, សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាវេលាថ្មីៗនេះ។ ខេត្តព្រៃវែងមានមនុស្សស្លាប់ដោយ សារជម្ងឺកូវីដ១៩ចំនួនយ៉ាងហោចណាស់២នាក់ហើយ។

https://www.youtube.com/watch?v=vxli0FFRLuo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner