ខេត្តកំពង់ចាម មានអ្នកឆ្លងថ្មី១៣នាក់ (Video Inside)

ខេត្តកំពង់ចាម បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣នាក់ និងព្យាបាលជាសះស្បើយម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត អ្នកមានវិជ្ជមានកូវីដថ្មីទាំង១៣នាក់ នោះ គឺរួមមាន៣នាក់នៅក្នុងស្រុកកងមាស, ៣នាក់នៅស្រុកស្រីសន្ធរ, ៣នាក់នៅស្រុកបាធាយ និង៤នាក់មក ពីខេត្តត្បូងឃ្មុំ។ អ្នកជំងឺទាំង១៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និង បន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

https://www.youtube.com/watch?v=JWETRZ2VBOo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner