ខេត្តព្រះសីហនុ មានអ្នកឆ្លងថ្មី៧០នាក់ (Video Inside)

រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៧០នាក់ និងបានបង្ហាញអត្តសញ្ញាញអ្នកឆ្លង ថ្មីថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត ថ្ងៃ១៣ឧសភានេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧០នាក់ នោះ រួមមាន ២នាក់ ជាអ្នកស្រុកព្រៃនប់, ២២នាក់ជាកម្មកររោងចក្រញូវស្ដារនិងអ្នកផ្សេងទៀតជាប្រជាពលរដ្ឋ និងអាជីវករនៅក្នុង ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយ ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាម បទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ នៅថ្ងៃទី១៣ឧសភានេះដែរ ក្នុងខេត្តព្រះសីហនុ អ្នកជំងឺកូវីដ-១៩ចំនួន២៦០នាក់បានជាសះស្បើយផងដែរ។

https://www.youtube.com/watch?v=CTAjK1-OO_I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner