វៀតណាមថានឹងទទួលបាន AstraZeneca ១.៧លានដូសទៀត ថ្ងៃអាទិត្យនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណ១លាន៧សែនដូស ក្រោមយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោកហៅកាត់ WHO នឹងទៅដល់ប្រទេសវៀតណាម នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១ ខាងមុខនេះ។

ក្រសួងសុខាភិបាលវៀតណាមអះអាងថា វ៉ាក់សាំងទាំងនេះនឹងផ្តល់លទ្ធភាពចែកចាយទៅគ្រប់ទីតាំងចាក់វ៉ាក់សាំង។ គិតត្រឹមដើមខែឧសភា វៀតណាមទើបចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋ ជាង៩៤ម៉ឺនដូស ពោលគឺចាប់តាំងពីផ្តើមចាក់តាំងពីខែមីនា។

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long ថា ក្រសួងកំពុងទទឹងចាំវ៉ាក់សាំងបន្ថែមទៀត ខណៈវៀតណាមទើបចាក់បានប្រមាណ១ភាគរយនៃចំនួនប្រជាជនសរុប៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner