តំបន់លឿងមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមេរោគកូវីដ-១៩ថ្មី នៅរាជធានីភ្នំពេញគឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងមាន៥០.០៧%, តំបន់ក្រហមមាន៣២.១៩%, តំបន់លឿងទុំមាន១៤.៣៤% និងតំបន់ផ្សេងទៀត៣.៤%។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវ បន្តចូលរួមពាក់ម់ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមជម្រាបថា រាជធានីភ្នំពេញមានសរុបចំនួន១៤ខណ្ឌ ប៉ុន្តែនាពេលកន្លងមក តំបន់ក្រហមរដ្ឋបាលរាជធានីភ្នំពេញកំណត់យកតែក្នុងភូមិ សង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៥ប៉ុណ្ណោះគឺ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner