អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៥ម៉ឺននាក់ និងជាសះស្បើយ១៣៩លាន៦២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨២ម៉ឺន៤ពាន់៩៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៥ម៉ឺន៩ពាន់៥២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៩លាន៦២ម៉ឺន៣ពាន់១០១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦២ម៉ឺន៦ពាន់៩៧នាក់ ស្លាប់ចំនួន៥៩ម៉ឺន៨ពាន់៥៤០នាក់ និងជាសះស្បើយចំនួន២៦លាន៦៦ម៉ឺន៧ពាន់១៩៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៤ម៉ឺន៦ពាន់១២០នាក់ ស្លាប់២៦ម៉ឺន២ពាន់៣៥០នាក់ និងជាសះស្បើយ២០លាន៧ម៉ឺន៣ពាន់៣៦៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៤៣ពាន់៦ពាន់៨២៧នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥៩៦នាក់ និងជាសះស្បើយ១៣លាន៩៧ម៉ឺន៩ពាន់៣៦៧នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner