លោក សែម គន្ធា និងលោក គង់ កៃដូ នាំយកគ្រឿងបរិភោគមួយចំនួន ជូនដល់កម្មករអនាម័យបម្រើការងារ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ កែ សួនសុភី ដឹកនាំដោយលោក សែម គន្ធា និងលោក គង់ កៃដូ និងក្រុមការងារ បាននាំយកគ្រឿងបរិភោគជាចាំបាច់មួយចំនួនរបស់ ឯកឧត្តម ស សុខា និង លោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រួសារបងប្អូនបុគ្គលិកផ្នែកអនាមយ័បម្រើការងារនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន ១៧គ្រួសារ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ ។

លោក សែម គន្ធា និងលោក គង់ កៃដូ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ស សុខា និងលោកជំទាវ ជូនបងប្អូនដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់បងប្អូន ។

ក្នុងឱកាសនេះដែរ លោក សែម គន្ធា និងលោក គង់ កៃដូ បានអំពាវនាវដល់បងប្អូនចូលរួមជាមួយរាជរដ្ឋាភិបាល ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ។

សូបញ្ជាក់ថា អំណោយដែលចែកជូននេះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ១បាវ ទំងន់២៥គីឡូក្រាម, មី ១កេស, ម៉ាស ១ កញ្ចប់, មួកពេទ្យ ១, អាវពេទ្យ ១, ជេលលាងដៃ ១, អាកុល ១ដប, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ, ថ្នាំដុសធ្មេញ ៦ប្រអប់, របាំងមុខការពារ ចំនួន៥, ទឹកសុទ្ធ ១កេស និងថវិកាចំនួន ៥០.០០០រៀល ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner