ប្រមុខយូអិន និងប្រធានាធិបតីរុស្ស៊ីសម្តែងការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរដើម្បីធានាសន្តិភាព ពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

រុស្ស៊ី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរេស និង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអំពាវនាវរួមគ្នាអោយអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បញ្ចប់ជម្លោះយោធាដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ ។
បន្ទាប់ពីកិច្ចពិភាក្សាតាមវីដេអូខលរវាងមេដឹកនាំពីរខាងលើ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមើលឃើញពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល វាត្រូវបានបញ្ជាក់ថា ភារកិច្ចចម្បងគឺការបញ្ឈប់សកម្មភាពហិង្សាទាំងសងខាង និងធានាសុវត្ថិភាពដល់ប្រជាជនស៊ីវិល ដោយមេដឹកនាំទាំងពីរក៏បានសម្តែងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរដើម្បីធានាសន្តិភាពផងដែរ ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីព បានឈានចូលដល់ថ្ងៃទី៥ហើយ នៅថ្ងៃសុក្រនេះដោយគ្មានសញ្ញាធូរស្រាលឡើយ ទោះបីជាមានការអំពាវនាវពីអន្តរជាតិឱ្យ បញ្ចប់អំពើហិង្សាជាបន្ទាន់ក៏ដោយ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner