កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក មានដុះនៅកម្ពុជា

ឈ្មោះខ្មែរ ៖ កេសរកូល ព្រះទ្រហឹង
ឈ្មោះអង់គ្លេស ៖ Giant Orchid, Tiger Orchid, The Sugar Cane Orchid
ឈ្មោះវិទ្យាសាស្រ្ត៖ Grammatophyllum speciosum

កេសរកូលព្រះទ្រហឹង ដែលជាកេសរកូលធំជាងគេលើសកលលោក កំពុងរីកស្រស់ស្អាតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។
កេសរកូលព្រះទ្រហឹង គឺជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ និងមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈកម្ពស់ចាប់ពី១០០ ទៅ១២០០ម៉ែត្រ។
លក្ខណៈពិសេសរបស់កេសរកូលប្រភេទនេះ គឺអាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាច មានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ មានបណ្តោយស្លឹកប្រវែងដល់ទៅ០,៧៥ម៉ែត្រ។ ទងផ្កាអាចមានប្រវែង២ម៉ែត្រ និងមានផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងអាចមានចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។
បច្ចុប្បន្នព្រះទ្រហឹង កំពុងចេញផ្កាលើកដំបូងនៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សូមអញ្ជើញមកទស្សនា និងស្វែងយល់ពីកេសរកូលព្រៃរបស់កម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន និងចូលរួមអភិរក្សកេសរកូលព្រៃទាំងអស់គ្នា!!!

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner