តំបន់ទេសចរណ៍បឹងពារាំង ត្រូវបានស្ដារអាចម៍ដីចេញ ធ្វើជាតំបន់អភិរក្សត្រី និងកន្លែងទេសចរណ៍ឲ្យមានភាពទាក់ទាញ

សៀមរាប៖ តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានស្ដារយកអាចម៍ដីចេញ ដើម្បីកែសម្រួលបឹងធម្មជាតិមួយនេះ អោយទៅជាបឹងអភិរក្សត្រីដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀតក្រោយបញ្ចប់ជំងឺកូវីដ១៩។

  លោក គង់ មង្គល់ ប្រធានរមណីយដ្ឋានទេសចរណ៍ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ បឹងធម្មជាតិមួយនេះ មានមច្ឆាជាតិ និងសត្វស្លាបរាប់រយប្រភេទ បាននឹងកំពុងរស់នៅក្នុងបឹងនោះ ខណៈដែលបច្ចុប្បន្ននេះបានគោករាក់ទឹកខ្លះហើយៗ បណ្ដាលអោយមច្ឆាជាតិរងការបាត់បង់ដោយសារគ្មានទឹកគ្រប់គ្រាន់ ។លោកថា លោកបានបូមទឹកបញ្ចូលជាច្រើនលើកហើយតែមិនគ្រប់តាមតម្រូវការរបស់មច្ឆាជាតិនោះឡើយ។ដោយឃើញស្ថានភាពបឹងនោះរីងទឹកជារៀងរាល់ឆ្នាំ លោកបានសុំការអនុញ្ញាតិច្បាប់ស្ដារយកអាចម៍ដីចេញទំហំជាង១០០ហិកតា ជំរៅ៤ម៉ែត្រ ដើម្បីធ្វើទីជម្រកត្រីអោយរស់នៅក្នុងបឹងច្រើននោះកាន់តែច្រើ ព្រមទាំងកែលម្អរបឹងនោះ ឲ្យទៅជាកន្លែងទេសចរណ៍ទាក់អ្នកទស្សនាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នមានអ្នកទៅទស្សនាមានតិចតួច ដោយសារមិនទាន់រៀបចំអោយបានស្រស់ស្អាតនៅឡើយ។លោកថា ក្រោយពេលដែលបឹងនោះបានស្ដាររួចហើយ អាចជាបឹងសំបូរទៅដោយមច្ឆាជាតិ សត្វស្លាប និងសត្វស្វាជាច្រើនរស់នៅក្នុងព្រៃធម្មជាតិដែលសំបូរទៅអេកូទេសចរណ៍ ដែលអ្នកទេសចរណ៍ទៅទស្សនានិងស្ទូចត្រីកំសាន្ដនៅតំបន់ទេសចរណ៍នោះ ។កាលណាភ្ញៀវទេសចរច្រើន ប្រជាពលរដ្ឋក៍មានចំណួលក្នុងគ្រួសារជាប្រចាំថ្ងៃផងដែរ។

បើតាមលោក គង់ មង្គល បានបញ្ជាក់ថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្សនៅក្នុងទឹកបឹងនោះ ដែលមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ ។លោកថា បឹងធម្មជាតិមួយនេះ មានទំហំប្រមាណជាង២៦០៧ហិកតា ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់រហ័សដែរ។លោកថា បើសិនមិនមានវិធានការសង្គ្រោះទាន់ពេលទេមច្ឆាជាតិនិងសត្វផ្សេងៗ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង៕ ដោយ ស៊ាន សុផាត

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner