ផ្លូវការ !!! ប្រទេស Portugal នឹងធ្វើជាម្ចាស់ផ្ទះ វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមសេចក្ដីថ្លែងការណ៍របស់ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA បានអោយដឹងថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ UEFA Champions League រវាងក្លឹបអង់គ្លេសទាំងពីរគឺ Chelsea និង Manchester City នឹងផ្លាស់ប្ដូរពីកីឡដ្ឋានជាតិ Turkey ទៅកាន់កីឡដ្ឋាន Porto ប្រទេស Portugal ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ UEFA បានបង្ហើបថា តាមពិតទៅស្ថាប័ននេះក៏ចង់ដូរទៅលេងនៅអង់គ្លេស ដើម្បីផ្តល់ភាពងាយស្រួល តែតម្រូវការរបស់វិធានការសុខាភិបាលមានភាពតឹងតែងពេក ដូច្នេះមកលេងប្រទេសព័រទុយហ្គាល់ជាជម្រើសល្អសម្រាប់គ្រប់គ្នា ដោយហេតុតែប្រទេសនេះស្ថិតក្នុងបញ្ជីប្រទេស “បៃតង” របស់អង់គ្លេស។

គួរអោយដឹងផងដែលថា UEFA ក៏អនុញ្ញាតឲ្យក្លឹបទាំងពីរលក់សំបុត្រឲ្យអ្នកគាំទ្ររបស់ខ្លួនដោយមួយក្លឹបទទួលបាន ៦ពាន់សំបុត្រផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner