ជ័យជំនះកាលពីយប់មិញ ជួយអោយក្រុម Liverpool បង្កើនឱកាសលេងនៅ Champions League

អត្ថបទដោយ៖
សារ៉ាន ទីងី

លោក Jurgen Klopp បានអបអរជ័យជម្នះលើកដំបូងនៅ Old Trafford បន្ទាប់ពីក្រុមហង្សក្រហម Liverpool បានយកឈ្នះបិសាចក្រហម Manchester United ៤ទល់២ សម្រាប់បង្កើនឱកាសក្នុងការដណ្តើមកៅអីទៅលេងនៅក្របខ័ណ្ឌ Champions League ។ ពីគ្រាប់របស់បិសាចក្រហម រកបានដោយកីឡាករ Bruno Fernandes និងកីឡា Marcus Rashford ចំណែក ៤គ្រាប់របស់ហង្សក្រហម រកបានដោយកីឡា Diogo Jota កីឡា Roberto Firmino ពីរគ្រាប់ម្នាក់ឯង និង១គ្រាប់ចុងក្រោយដោយកីឡាករ Mohamed Salah ។


គួរអោយដឹងផងដែលថា ការរកគ្រាប់បាល់ចុងក្រោយ កាលពីយប់មិញគឺជាគ្រាប់បាល់ទី២១ របស់ Mohamed Salah សម្រាប់រដូវកាលនេះ ។ គ្រាប់បាល់នេះបានធ្វើឱ្យរូបគេឈានដល់កំរិតស្មើជាមួយនឹង Harry Kane ក្នុងការប្រកួតស្បែកជើងមាស និងបានធ្វើអោយក្រុមរបស់លោក Ole Gunnar Solskjaer បរាជ័យក្នុងផ្ទះជាលើកទី ៦ នៃរដូវកាលនេះ។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលជ័យជំនះនេះ បានធ្វើអោយក្រុមហង្សក្រហម ស្ថិតនៅលេខ៥ ក្នុងតារាង Premier League ។ ប្រកួតបន្ទាប់នឹងត្រូវធ្វើដំណើទៅលេខផ្ទះ West Bromwich Albion នៅថ្ងៃទី១៦ ខែឧសភា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner