ជ័យជំរបស់ក្រុម Real Madrid នៅតែអាចប្រជែងពានជាមួយ Atletico Madrid

អត្ថបទដោយ៖
សារ៉ាន ទីងី

៣ពិន្ទុការពីយប់មិញ បានជួយអោយក្រុមការពារតំណែងជើងឯក Real Madrid រក្សាគម្លាតតែ២ពិន្ទុប៉ុណ្ណោះ ពីក្រុម Atletico Madrid ដែលមាន៨០ពិន្ទុ កំពុងស្ថិតនៅកំពូលតារាង La Liga ខណៈត្រូវការឈ្នះ២ប្រកួតចុងក្រោយ ដើម្បីគ្រងដំណែងជើងឯក រដូវកាលនេះ ។ ជ័យជំនះរបស់ ក្រុមស្តេចសរ ៤ទល់១ ទៅលើក្រុម Granada រកបានដោយកីឡាករ Luka Modric គ្រាប់ទី២ រកបានដោយ Rodrygo គ្រាប់ទី៣ រកបានដោយ Alvaro Odriozola និងគ្រាប់ទី៤ដោយកីឡាករ Karim Benzema ។ ខណៈ១គ្រាប់របស់ ក្រុម Granada រកបានដោយកីឡាករ Jorge Molina ។

សូមបញ្ជាក់ថា ប្រសិនបើក្រុម Atletico Madrid អាចយកឈ្នះ Osasuna ហើយ Real Madrid ចាញ់ Athletic Bilbao នាថ្ងៃទី២៦ ខានស្អែកនេះ ។នោះ Atletico Madrid នឹងក្លាយជាម្ចាសជើងឯក La Liga រដូវកាល២០២០-២០២១ នេះតែម្តង ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner