រដ្ឋមន្ត្រីបណ្ឌិត វង សូត សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តមបណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមជាមួយឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃី១៤ខែឧសភាឆ្នាំ២០២១នេះ បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាព ដែលស្ថិតនៅបរិវេនសាលាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា៖ កាលដើម មណ្ឌលសុខភាពឃុំជាច មានទីតាំងស្ថិនៅភូមិទួល សង្កែរបណ្តោយ នឹងមានសភាពតូចចង្អៀត ទីតាំងមិននៅចំ ចំណុចកណ្តាលរបស់ឃុំនោះទេ ដែលធ្វើអោយប្រជាពលរដ្ឋមួយចំនួន មានការលំបាកក្នុងការទៅទទួលសេវាសុខភាព ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ ប៉ែកខាងជើងមួយផ្នែកនៃឃុំជាច នៅឆ្ងាយ បានទៅទទួលសេវាសុខភាពនៅឃុំដូនតី ស្រុកពញាក្រែក ដែលមានទីតាំងជិតជាង ។ ដោយមើលឃើញពីការលំបាក និងដោយមានការគោរពស្នើសុំ ពីបងប្អូន ប្រជាពលរដ្ឋក្នុងឃុំជាច លោក វង សូត និងលោកស្រី បានសាងសង់អគារមណ្ឌល សុខភាពថ្មីយ៉ាងល្អប្រណិត ដែលមានទីតាំងនៅភូមិជាចលិច លើផ្ទៃដីទិញថ្មីទំហំ ៣.០០០ម៉ែត្រការ៉េបំពាក់ ដោយសម្ភារៈបរិក្ខាពេទ្យ និងឧបករណ៏ទំនើប ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរ ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម បណ្ឌិត វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា សមិទ្ធផលដ៏ធំធេងនេះគឺទុកជាសម្បត្តិរួមសម្រាប់ប្រើប្រាស់បម្រើសេវាសុខភាពជូនបងប្អូនប្រជាបលរដ្ឋទូទៅដែលគាត់មកទទូលសេវានៅមណ្ឌលសុខភាពនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ ដល់ក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលសុខភាពនេះ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ ទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខណៈដែលពួកគាត់មកទទួលសេវានៅមណ្ឌលសុខភាពនេះ។

ឯកឧត្តមរដ្ឋមន្ត្រី សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកកំចាយមារ ត្រូវតែបន្ត អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នៅវិធានការ ៣ កុំ ៣ ការពារ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបង្ការទប់ស្កាត់ នៃការឆ្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា៖ ពិធីប្រគល់ ទទួល អគារមណ្ឌលសុខភាព និងសមិទ្ធផលនានា នាពេលនេះ មាន ៖ អគារមណ្ឌលសុខភាពឃុំ ១ខ្នងសាងសង់ពីបេងតុង ដំបូលឆ្អឹងដែក ប្រក់ក្បឿងថៃ នៅក្នុង អគារមានបន្ទប់ធ្វើការចំនួន ៨បន្ទប់ នឹងបន្ទប់ទឹក៤ បន្ទប់ធ្វើការទាំង៨ ក្នុងនោះអាគារឃ្លាំង ១ខ្នង ធ្វើអំពីបេតុងប្រក់សង្ខសីមាន២បន្ទប់ និងបន្ទប់ទឹកក្រៅចំនួន ២បន្ទប់ទៀតសម្រាប់ប្រជាពលប្រើប្រាស់ ពេលជូនអ្នកជម្ងឺមកសំរាកព្យាបាល។ ក្លោងទ្វារមណ្ឌលសុខភាពឃុំ ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿងស្រការនាគ ។ ចាក់សាបឆ្អឹងដែក១០លី ជុំវិញទីធ្លារបរិវេណសាលាឃុំ មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និង ខាងមុខរបង រហូតដល់ផ្លូវកៅស៊ូ ចំនួន១.៨១៥ ម៉ែត្រការ៉េ ។ ធ្វើសួនច្បារ និងដាំស្មៅក្នងសួនខាងមុខមណ្ឌលសុខភាពឃុំចំនួន ៧០០ម៉ែត្រការ៉េ ។ ផ្ដល់រថយន្តពេទ្យ ១គ្រឿង និងបំពាក់គ្រឿងបរិក្ខាពេទ្យ១កំប្អៀរ ក្នុងរថយន្ត ។ រោងដាក់រថយន្តចំនួន ២កន្លែងទំហំ ៣៥២ម៉ែត្រការ៉េ ផ្ទះបាយ១កន្លែង ទំហំ ២៤ម៉ែត្រការ៉េ ។ ទិញដីបន្ថែមទំហំ ១.៣០០ម៉ែត្រការ៉េនិងចាក់ដីបំពេញចំនួន១.៣៤៥ម៉ែត្រនិងធ្វើរបងថ្មព័ទ្ធជុំវិញប្រវែង ៧៥ម កំពស់២,៣ ម៉ែត្រ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាសម្រាប់ប្រើប្រាស់ដើម្បីបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ ចំនួន ១០ លានរៀល ឧបត្ថម្ភដល់មណ្ឌលសុខភាពចំនួន ៣ លានរៀល ប៉ុស្តិ៍នគរបាលចំនួន ២ លានរៀល ឧបត្ថម្ភឃំុជាច ៥ លានរៀល នឹងចេញថ្លៃកាត់ខោអាវដល់ប្រជាការពារភូមិ និតងអាយកូមចំនួន ៦០ គ្រឿង ឧបត្ថម្ភដល់សាលារៀន ៨ លានរៀល និងបានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងម្នាក់ៗទទួលបានម៉ាស អាកុល ក្រមា និងថវិកា ៥ ម៉ឺនរៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner