ក្រសួងសុខាភិបាល ស្នើឲ្យអភិបាលរាជធានី ខេត្តទាំងអស់ពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានដឹងថា យោងតាមចណារឯកភាពរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចុះថ្ងៃទី១៣​ ឧសភា ឆ្នាំ២០២១ លើលិខិតរបស់ក្រសួងសុខាភិបាល ស្ដីពីរបាយការណ៍កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាថ្ងៃទី១២ឧសភាឆ្នាំ២០២១ ការដាក់ចេញវិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល គឺជាមេរៀនពិសោធន៍ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិនៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្ដែង។

ទន្ទឹមគ្នានោះ ត្រូវពង្រឹងការាអនុវត្តច្បាប់ វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner