អ្នកដែលមានទំនាក់ទំនងជាមួយជនជាតិចិន ស្នាក់នៅសណ្ឋាគារ LAVANYA Boutique ត្រូវប្រញាប់ធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានជនជាតិចិនចំនួន ២នាក់ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ហើយពួកគេបានស្នាក់នៅសណ្ឋាគារ LAVANYA Boutique Hotel ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៦ ផ្លូវលេខ ២២៨ កែង ផ្លូវលេខ ៥៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ រត់កង់បីដែលធ្លាប់បានដឹក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយ ជនជាតិចិនទាំង២នាក់ស្នាក់នៅសណ្ឋាគារនោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ជាមួយអ្នកជំងឺកូវីដ-១៩ទាំង២នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner