ប្រជាពលរដ្ឋដែលធ្លាប់ទៅសាខាក្រុមហ៊ុន ZTO ខណ្ឌដូនពេញ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងសាខាក្រុមហ៊ុន ZTO នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ឧសភាឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ករណីនោះមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននៃ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ទៅក្រុមហ៊ុននោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner