ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជាង២០លានដុល្លារ កើនឡើង១១ភាគរយនៅត្រីមាសទី១ ឆ្នាំ២០២១នេះ (មានវីដេអូ)

ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលសរុបបានជាង២០លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១នេះ មានការកើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ប្រមាណ១៧លានដុល្លារ ។
បើតាមរបាយការណ៍បានអោយដឹងថា ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឆ្នាំ២០២១ ទទួលបានចំនួន៨ម៉ឺន១ពាន់២៩១លាន១១ម៉ឺន៣ពាន់រៀល ឬស្មើនឹងប្រមាណ២០លានដុល្លារ កើនឡើងជាង១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៧ម៉ឺន១ពាន់៧០៧លាន៧៨ម៉ឺន១ពាន់រៀល ឬស្មើនឹងប្រមាណ១៧លានដុល្លារ ។ ដោយឡែកប្រាក់ចំណេញដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននៅក្នុងឆ្នាំ២០២១នេះសរុបចំនួន៣ម៉ឺន៦ពាន់៨០៥លាន២០ម៉ឹន៦ពាន់រៀល ឬស្មើនឹងប្រមាណជាង៩លានដុល្លារ កើនឡើង៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន៨២០លាន៣៩ម៉ឺន៥ពាន់រៀល ឬស្មើនឹងប្រមាណ២០ម៉ឺនដុល្លារ ។
សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner