នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយ (មានវីដេអូ)

នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ សេដ្ឋកិច្ចចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយ
អង់គ្លេស៖ ទិន្នន័យផ្លូវការបានបង្ហាញអោយដឹងថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះ១.៥ភាគរយនៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ដោយសារតែអង់គ្លេសបានទទួលរងផលប៉ះពាល់ពីការបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានឆ្លើយតបចំពោះទិន្នន័យខាងលើនេះថា នៅពេលយើងបើកសេដ្ឋកិច្ចឡើងវិញដោយប្រុងប្រយ័ត្ន ខ្ញុំនឹងបន្តក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីគាំទ្រការស្ទុះងើបឡើងវិញរបស់យើង ។
ទោះយ៉ាងណា ថ្មីៗនេះចក្រភពអង់គ្លេសកំពុងចាកចេញពីការបិទខ្ទប់ក្នុងល្បឿនជាបណ្ដើរៗ ដែលអាចឲ្យក្រុមហ៊ុនស្ទុះងើបឡើងពីការធ្លាក់ចុះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ។ ទន្ទឹមគ្នា ការិយាល័យជាតិស្ថិតិបានបង្ហាញថា ទោះបីជាមានការរឹតបន្តឹងនៅត្រីមាសទី១ក៏ដោយ ក៏ចក្រភពអង់គ្លេសទទួលបានកំណើនការស្ទុះងើបឡើងវិញ២.១ភាគរយកាលពីខែមីនា ឆ្នាំ២០២១នេះផងដែរ ៕ ប្រភព៖ Yahoo News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner