ម៉ន សាម៉េត ប្រកាសថា ក្រោយចូលនិវត្តពីប្រដាល់គុនខ្មែរ នឹងចាប់យកអាជីពមួយនេះជំនួសវិញ

អ្នកលេងគុនខ្មែរចាស់វស្សាទម្ងន់ស្រាល មានឈ្មោះបោះសំលេង ម៉ន សាម៉េត អះអាងថា ទោះបីមានវ័យចំណាស់បន្តិចក្តី ប៉ុន្តែកម្លាំងមិនទាន់ស្រុតចុះទេ គឺអាចប្រកួតជាមួយកីឡាករលំដាប់ជួរមុខ និងកីឡាករបរទេសបាន ។
អ្នកប្រដាល់ត្រកូលម៉ន សម្បូទៅដោយស្នៀតមិនចេះរីងស្ងួតរូបនេះ បញ្ជាក់ទៀតថា បច្ចុប្បន្នខ្លួនមានអាយុ៣១ឆ្នាំហើយ ប៉ុន្តែមិនទាន់លាឈប់ពីអាជីពប្រដាល់ទេ ពោលគឺនៅតែបន្តការប្រកួតប្រហែល៥ឆ្នាំទៀត ទើបសម្រេចចិត្តចូលនិវត្ត នឹងងាកមកចាប់អាជីពជាគ្រូបង្វឹកវិញ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរ ជាពិសេសបន្តវេនពីជីតា និងឱពុកដែលមានឈាមជ័រជាអ្នកប្រដាល់ជំនាន់មុន បង្ហាត់ក្បាច់គុនដល់ក្មេងជំនាន់ក្រោយៗបន្តទៀត ។


អ្នកប្រដាល់ចាស់វស្សា តែចិត្តមោះមុតរូបនេះ មានទីលំនៅ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នកំពុងហ្វឹកហាត់ នៅក្លិបបូរីរាជសីហ៍ ក្រសួងមហាផ្ទៃ បានចូលប្រឡូកក្នុងអាជីពគុនខ្មែរ តាំងពីមានវ័យ១០ឆ្នាំមកម្ល៉េះ ហើយមានឈ្មោះបោះសំលេង ក្នុងអំឡុងឆ្នាំ២០០៨ និង២០០៩ បន្ទាប់ពី ម៉ន សាម៉េត បានផ្តួលកីឡាករជើងខ្លាំងចាស់ៗសម័យនោះ ដូចជា ឯម លីថូ ,សា រឿនច័ន្ទ ឬឡោ សំណាងជាដើម ក្នុងវ័យពេញកម្លាំង១៦ឆ្នាំ ។


គួររំលឹកថា ក្នុងអាជីពជាអ្នកប្រដាល់គុនខ្មែរ ម៉ន សាម៉េត បានគ្រងខ្សែក្រវ៉ាត់ក្នុងស្រុកចំនួន២ មេដាយមាស និងប្រាក់ ការប្រកួតប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិជាច្រើនគ្រឿងផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner