អាមេរិក៖ ចាក់វ៉ាក់សាំងរួច មិនបាច់ពាក់ម៉ាស់ទៀតទេ ពេលចេញក្រៅផ្ទះ

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅអាមេរិកហៅកាត់ថា CDC កាលពីថ្ងៃទី១៣ ឧសភា ២០២១ បានណែនាំដល់ពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូសហើយ ពេលចេញក្រៅផ្ទះ មិនបាច់ពាក់ម៉ាស់ទៀតទេ សម្រាប់ទីតាំងភាគច្រើន និងមិនពាក់តែម្តងខាងក្នុងបរិវេណផ្ទះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។

CDC ថាជាការប្រាប់ ដើម្បីអនុញ្ញាតឲ្យត្រលប់មករកជីវិតធម្មតាឡើងវិញបណ្តើរៗ។

មកទល់ពេលនេះ អាមេរិកចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋ ប្រមាណ ២៥៦លាននាក់ ដូសទី១ និងដូសទី២ បាន១១៨លាននាក់ ស្មើនឹងជាង៣៥ភាគរយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner