សែលកាតដាក់ជូនស្តង់សុវត្ថិភាពដើម្បីជួយសំរួលដល់ការជួយភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak

រាជធានីភ្នំពេញ៖ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយកកម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេសេវាកម្ម Covid-19 Vault គឺមានន័យថាពួកគាត់អាចដាក់បញ្ចូលកាតចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងកម្មវិធីជជែកកំសាន្តPouk Mak ។

    គួរបញ្ជាក់ថាស្តង់ត្រូវបានដាក់នេះមាននៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។

        Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងតាមបែបឌីជីថល។

សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak  ជាកម្មវិធីជជែកកំសាន្តជាភាសាខ្មែរដំបូងគេ។

      លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានបញ្ជាក់ប្រាប់ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំដោយសមាជិកក្រុមសែលកាត ដើម្បីជួយដល់សាធារណជនក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុងសេវាកម្ម Covid-19 Vault ។

ពួកគាត់ក៏អាចផ្តល់សេវាកម្មផ្សេងៗទៀតដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។

  លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ  អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិតដើម្បីធានាបាននូវការរក្សាចម្ងាយ” ។

លោកថា“ ប្រសិនបើអតិថិជនត្រូវការជំនួយក្នុងការប្រើប្រាស់កម្មវិធី  ឬក៏មានសំនួរទាក់ទងអំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលខ្វះខាត និងនៅជួរមុខពេលណានិងកន្លែងណាដែលយើងត្រូវការបំផុត” ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner