ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុស ព្រះតេគុណ ឌួង ឆាយ

ភ្នំពេញ៖ ភរិយាឧកញ៉ា ឌួង ងៀប លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័ ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោក ជំទាវផ្ទាល់ រួមទាំងកូនប្រុសព្រះតេគុណ ឌួង ឆាយ។ ក្នុងសន្និសីទនារសៀលនេះដែរ លោកជំទាវ បានលាតត្រដាងរឿងរ៉ាវផ្ទៃក្នុង និងដំណើរដើមចម រួមទាំងភស្តុតាងជាច្រើន មុនអតីតកូនប្រសារស្រី លែងលះគ្នាជាមួយតេជគុណ ឌួង ឆាយ ផងដែរ។

ជាចុងក្រោយ លោកជំទាវ ខុង លីស៊ីអាណា ក៏បានអំពាវនាវដល់ប្រមុខដឹកនាំកំពូល និងស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់យុត្តិធម៍ និងការពិតអោយកូនប្រុសរបស់អ្នកស្រី ដែលគ្នាបានទទួលរងនៅអយុត្តិធម៍ និងប៉ៈពាល់សតិអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចង់គិតខ្លីម្តងដោយសារឈឺចាប់ពេកចាញ់បោក និងស្លាប់ក្រោមដៃមនុស្សដែលខ្លួនស្រលាញ់ និងជាមនុស្សជឿជាក់ជាទីបំផុតមិននឹកស្មានដល់ថាជាម្តាយរបស់កូនៗខ្លួនឯង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner