សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ឱ្យដល់ទីបញ្ចប់

ភ្នំពេញ: សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជ​បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញ ការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TVនិងជាអតីតតារា បង្ហាញម៉ូត Miss Grand Cambodia ដែលរងការចោទប្រកាន់មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់លោកឧកញ៉ា ហេង សៀ។

កញ្ញា មាន ពេជ្ររីតា (រូបឯកសារ)

លោកឧកញ៉ា ហេង សៀ បានបញ្ចេញព័ត៌មានជាបន្តបន្ទាប់ថា ខ្លួនមានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយកញ្ញា មាន ពេជ្ររីតា ។ រហូតហ៊ានប្រើពាក្យស៊ីនំឲ្យលក់ថែមទៀតផង។

ចំណែកកញ្ញា មាន ពេជ្ររីតា បានបដិសេធថា ខ្លួនមិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ។ កញ្ញាក៏បានច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧកញ៉ា ហេង សៀ ផងដែរ។

ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់កញ្ញា មាន ពេជ្ររីតាបានធ្វើឡើងបន្ទាប់ពីលោក ឧកញ៉ា ហេង សៀ បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថាខ្លួនលួចមាន ទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។ បន្ទាប់ពីនោះក៏មានរូបភាពអាសអាភាសមួយចំនួន ត្រូវបានផ្សព្វផ្សាយដោយឧកញ៉ា រូបនេះ ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា។

កញ្ញា មាន ពេជ្ររីតា បានចាត់ទុកថា ការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀថាម្តងមានទំនាក់ទំនងស្នេហា ស៊ីជម្រៅ ម្តងចោទជា «ស្រ្តីលក់ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។ក្រុមមេធាវី នៅពេលនេះកំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។ករណីប្តឹង ទៅវិញទៅមករវាងឧកញ៉ា ហេង សៀ ជាមួយនឹង សិល្បការិនីវ័យ ២០ឆ្នាំ និងជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យ លំដាប់កំពូលមួយ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។

ក្នុងហេតុការណ៍នោះ កញ្ញា មាន ពេជ្ររីតា បានចោទថា លោកឧកញ៉ា ហេង សៀបានប៉ុនប៉ងរំលោភសេព សន្ថវៈមកលើរូបនាងក្នុងរថយន្តតែម្តង។ ចំណែកឧកញ៉ា ហេង សៀ បានចោទប្រកាន់តារារូបនេះថាបានចាក់រូប លោក២កំបិត និងលួចយកទូរស័ព្ទ iPhone ស៊េរីខ្ពស់មួយគ្រឿង។

បើតាមការរៀបរាប់ក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា, នៅថ្ងៃកើតហេតុ ឧកញ៉ា ហេង សៀបានហៅទូរស័ព្ទ ឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩និងហៅឱ្យ ចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការងារ ដោយនាងបានស្គាល់ ឧកញ៉ាហេងសៀនៅពេលចូលរួមកម្មវិធីសម្ពោធ ហាងកូនស្រីរបស់គាត់៕ ដោយៈ ពលជ័យ

កញ្ញា មាន ពេជ្ររីតា (រូបឯកសារ)

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner