ព្រះមហាក្សត្រខ្មែរ មានព្រះជន្មគម្រប់៦៨ យាងចូល៦៩ព្រះវស្សា នៅថ្ងៃទី១៤ឧសភា (Video Inside)

ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈ មានព្រះជន្មគំរប់៦៨ព្រះវស្សា និងយាងចូល៦៩ព្រះវស្សានៅថ្ងៃទី១៤ឧសភានេះហើយ ជាមួយនឹងការថ្វាយពរពីគ្រប់ទីកន្លែងទូទាំងប្រទេសអបអរសាទរព្រះរាជពិធីចំរើនព្រះជន្មរបស់ព្រះអង្គ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងព្រះរាជសារមួយដែលបណ្តាញសារព័ត៌មានទើបទទួល បានថ្ងៃនេះ បានសរសេរថាតាមនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, មន្ត្រីរាជការទូទាំងប្រទេសនិង ក្នុងនាមសម្តេចនិងភរិយាដោយផ្ទាល់ « សួមព្រះបរមរាជានុញ្ញាតលំឳនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទ សាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ប្រកបដោយកត្តញ្ញូតាធម៌ និងកតវេទិតា ធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឆ្លាតវៃ និងព្រះវាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃ ថ្លាប្រកបដោយព្រះគុណធម៌និងព្រះមនុស្សធម៌របស់ព្រះករុណាថ្លៃវិសេសជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ មាតុភូមិនិងប្រជារាស្ត្រក៏ដូចជាព្រះរាជកិច្ចការបរទេសរបស់ព្រះអង្គដែលបានរួមចំណែកយ៉ាងវិសេសវិសាលក្នុង ការលើកកម្ពស់កិត្យានុភាពជាតិនិងជម្រុញការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សិក្សាធិការ សិល្បៈវប្បធម៌ សាសនានិង សង្គម, ហើយជាពិសេសព្រះអង្គ ទ្រង់តែងសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹក សន្ធាប់ជាបន្តបន្ទាប់ជួយដល់វិស័យមនុស្សធម៌និងសុខុមាលភាពសង្គម ព្រមទាំងជួយសង្គ្រោះអាយុជីវិតប្រជា រាស្ត្រពីជម្ងឺកូវីដ១៩និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្ត្រ នារយៈកាលកន្លងមក»។

ព្រះករុណាព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៤ឧសភាឆ្នាំ ១៩៥៣ នៅក្នុងរាជធានីភ្នំពេញ។ ព្រះមហាក្សត្រដែលបានឡើងគ្រងរាជ្យសម្បត្តិនិងក្លាយជាព្រះមហាក្សត្រនៅ ថ្ងៃទី១៤តុលាឆ្នាំ២០០៤ គឺជាព្រះរាជបុត្រច្បងរបស់អតីតព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុ និងព្រះ មហាក្សត្រីយានី នរោត្តមមុនីនាថសីហនុ។

https://www.youtube.com/watch?v=yHoGy35yuf4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner