ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី និងខេត្តពង្រឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាត (Video Inside)

ក្រសួងសុខាភិបាលបានស្នើឲ្យអភិបាលរាជធានី ខេត្តទាំងអស់ ត្រូវពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការឆ្លង រាតត្បាតជំងឺកូវីដ-១៩នៅតាមមូលដ្ឋាន។ សេចក្តីស្នើនេះ បានទន្ទឹមនឹងការរកឃើញថា នៅតំបន់លឿង ដែលគេចាត់ទុកថាជាតំបន់មានការប្រឈមហានិភ័យតិចក្នុងការឆ្លង បែរជារកឃើញការឆ្លងកូវីដ១៩ច្រើនជាងគេវិញ ដោយការសង្ស័យខ្វះភាពប្រុងប្រយ័ត្នក្នុងការបង្កាអនាម័យប្រុងប្រយ័ត្ន។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួង សុខាភិបាលលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ថ្ងៃទី១៤ឧសភា បានបញ្ជាក់ថា ការដាក់ចេញវិធានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល គឺជាមេរៀនពិសោធន៍ដែលគួរត្រូវបានដកស្រង់ដើម្បីប្រតិបត្តិ នៅតាមមូលដ្ឋានរបស់ខ្លួនទៅតាមស្ថានភាពជាក់ស្ដែង។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានដាស់តឿនថាត្រូវពង្រឹង ការអនុវត្តច្បាប់វិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ ការយល់ដឹងអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យកាន់តែស៊ីជម្រៅទៅដល់បុគ្គល គ្រួសារ និងសហគមន៍។

https://www.youtube.com/watch?v=xvIwM1WY4Ho
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner