ក្រុមជំនាញសុខាភិបាល រកឃើញតំបន់លឿងមានការឆ្លងច្រើន រយៈពេល៧ថ្ងៃចុងក្រោយ (Video Inside)

តំបន់លឿងដែលគេចាត់ទុកថាជាតំបន់មានការប្រឈមហានិភ័យតិចជាងគេ ត្រូវគេរកឃើញថាបែរជាមានការ ឆ្លងកូវីដ១៩ច្រើនជាងគេវិញក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ។ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ការធ្វើតេស្តរកឃើញ រវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងមេរោគកូវីដ-១៩ថ្មីច្រើនជាង គេ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់លឿងដែលមាន៥០.០៧%, តំបន់ក្រហមមាន៣២.១៩%, តំបន់លឿង ទុំមាន១៤.៣៤% និងតំបន់ផ្សេងទៀត៣.៤%។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យប្រជាពល រដ្ឋត្រូវបន្តចូលរួមការពាក់ម់ាស់, រក្សាគម្លាត និងឧស្សាហ៍លាងដៃ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ សូមជម្រាប ថា រាជធានីភ្នំពេញដែលមានសរុបចំនួន១៤ខណ្ឌ តំបន់ក្រហមដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់សាជាថ្មី នោះគឺ យកតែក្នុងភូមិសង្កាត់មួយចំនួនក្នុងខណ្ឌចំនួន៤ដែលគេរកឃើញមានការប្រឈមហានិភ័យខ្ពស់គឺ រួម មានខណ្ឌទួលគោក, ខណ្ឌពោធិសែនជ័យ, ខណ្ឌឬស្សី កែវ និងខណ្ឌមាន ជ័យ។ ក្នុងខណ្ឌទួលគោក តំបន់ក្រ ហម គឺស្ថិតក្នុងភូមិ២៣នៃសង្កាត់បឹងកក់ទី២ និងភូមិ ១០នៃសង្កាត់បឹងសាឡាង, នៅក្នុងខណ្ឌពោធិសែនជ័យ តំបន់ក្រហមមាននៅ ភូមិត្រពំាងថ្លឹង១ និងភូមិត្រ ពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១។ ក្នុងខណ្ឌឬស្សីកែវ តំបន់ ក្រហម មាននៅផ្នែកខ្លះនៃភូមិទួលសង្កែ, ផ្នែក ខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែ ទី១។ ចំណែកតំបន់ក្រហមក្នុងខណ្ឌមានជ័យ នោះវិញ មានផ្នែកខ្លះនៃភូមិ៥នៃសង្កាត់ស្ទឹងមានជ័យទី២, ផ្នែកខ្លះ នៃភូមិទ្រា៤, ផ្នែកខ្លះនៃភូមិដំណាក់ធំ២, ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣។

https://www.youtube.com/watch?v=c-AQLjcYHSs
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner