ការឆ្លងចូលក្នុងរាជធានីភ្នំពេញ រយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១៧៥ករណី (Video Inside)

ការឆ្លងចូលក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញរយៈពេល២៤ម៉ោងនេះ មានចំនួន១៧៥នាក់។ រដ្ឋបាលរាជធានី បានបង្ហាញនូវអត្តសញ្ញាណអ្នកឆ្លងថ្មីទាំងនោះ ជាមួយនឹងការកត់សម្គាល់ថាជាចំនួនបានកើនឡើងវិញបន្តិច ក្នុងរាជធានី បើទោះបីជាមានសញ្ញាឆ្លងធ្លាក់ចុះនៅទូទាំងប្រទេសក៏ដោយ។ កាលពីម្សិលមិញ ការឆ្លងក្នុងរាជ ធានី មានតែ១៥៤ករណីនោះទេ។

សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានី នៅថ្ងៃនេះ បានប្រកាសថា ការឆ្លងទំាង ១៧៥ករណីនោះ បានកើតក្នុងខណ្ឌចំនួន១១ គឺខណ្ឌឬស្សីកែវ, ខណ្ឌពោធិសែនជ័យ, ខណ្ឌដូនពេញ, ខណ្ឌ ជ្រោយចង្វា, ខណ្ឌមានជ័យ, ខណ្ឌទួលគោក, ខណ្ឌដង្កោ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌចំការមន និង ខណ្ឌបឹងកេងកង។ ដោយឡែក ខណ្ឌ៣ទៀត មិនមានបង្ហាញការរកឃើញឆ្លងថ្មីនោះ រួមមាន ខណ្ឌកំបូល, ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ។

ខណ្ឌដែលរកឃើញឆ្លងច្រើនជាងគេ ក្នុងតារាងបង្ហាញនៅថ្ងៃនេះ គឺ មាន ខណ្ឌឬស្សីកែវ ដែលរកឃើញ៤០ករណី, ខណ្ឌមានជ័យ រកឃើញ២៨ករណី និងខណ្ឌទួលគោក រកឃើញ ២៤ករណី។

https://www.youtube.com/watch?v=h3poppv0r9s
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner