ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន ៦ពាន់២៦៥ ករណី និងការ ស្លាប់ថ្មីមានចំនួន៣១៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុបចំនួន៣៥៨ករណី ក្នុងនោះ៣៥០ករណីជាការដែលឆ្លងក្នុងសហគមន៍, និង៨ករណីទៀតជាការនាំចូលពីក្រៅប្រទេស។

ចំណែកការស្លាប់ថ្មីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៥នាក់ដែលនាំឲ្យការស្លាប់សរុបមាន ចំនួន១៤៧នាក់នោះហើយ។កម្ពុជាគិតត្រឹមថ្ងៃ ទី១៤ខែឧសភា ឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន២ម៉ឺន ១ពាន់៤៩៩ករណី, ចំណែកការព្យាបាលជាសះស្បើយមាន ចំនួនសរុប៩ពាន់៨៦៧នាក់ រួមទាំងការព្យាបាល ជាសះស្បើយ៣៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន១០ទៀត។  ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស។

https://www.youtube.com/watch?v=Jnt0CX2LVsc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner