ស្ត្រីម្នាក់ចេញពីតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវរកឃើញឆ្លងកូវីដ១៩នៅសៀមរាប (Video Inside)

មនុស្សម្នាក់ដែលបានរត់ចេញពីតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩នៅក្នុង ខេត្តសៀមរាប។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ស្ត្រីដែលរត់ចេញពីតំបន់ក្រហមក្នុងរាជធានី ភ្នំពេញនោះ ឈ្មោះឆុង សូលីដា អាយុ៣៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិគោកដឺ, ឃុំកៀនសង្កែ នៃស្រុកសូទ្រ និគម។ ស្ត្រីរូបនោះ បានរត់ចេញពីតំបន់ក្រហមនៅរាជធានីកាលពីថ្ងៃទី៧ឧសភាធ្វើដំណើរមកកាន់ខេត្តសៀម រាប និងត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩កាលពីថ្ងៃទី១៣ឧសភា។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឺងដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយស្ត្រីឈ្មោះឆុង សូលីដា នោះ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ខេត្តសៀមរាប គិតត្រឹមល្ងាចថ្ងៃទី១២ឧសភា អ្នកឆ្លងកូវីដ១៩មានចំនួន៧៩នាក់, ព្យាបាលជាសះស្បើយចំនួន ២០ នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន៥៨នាក់ និងមានមនុស្សស្លាប់ម្នាក់ផងដែរ៕

https://www.youtube.com/watch?v=87VpgBkk4dM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner