ពលរដ្ឋ៣១០០គ្រួសារ ក្នុងតំបន់បិទខ្ទប់ ទទួលបានស្បៀងអាហាររយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ចំនួន៣ពាន់១០០គ្រួសារទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានទទួល ស្បៀង អាហារ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល។ មន្ត្រីរដ្ឋបាលរាជធានី បានថ្លែងថា ស្បៀង ដែលបានចែកជួននៅថ្ងៃទី១៤មេសានេះ រូមមាន ខណ្ឌដូនពេញចំនួន៣០០គ្រួសារ, ខណ្ឌ៧មករាចំនួន៥០០គ្រួសារ, ខណ្ឌទួលគោកចំនួន៥០០គ្រួសារ, ខណ្ឌច្បារអំពៅ៨០០គ្រួសារ និងខណ្ឌកំបូលចំនួន១ពាន់គ្រួសារ។

រាជធានី ភ្នំពេញ ជាមួយនឹងកិច្ចសហការពីកម្លាំងកងទ័ពជើងគោក បានធ្វើការដឹកជញ្ជូននិងចែកស្បៀងអាហារ ដែល ជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ ទៅពលរដ្ឋក្នុងតំបន់បិទខ្ទប់ បានធ្វើចាប់តាំងពីថ្ងៃទី១៩មេសាមក ដោយមិនមានការឈប់សម្រាក នោះ ឡើយ ដើម្បីការផ្តល់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

គិតរហូតមកទល់នឹងពេលនេះ ចំនួនគ្រួសារក្នុងតំបន់ បិទខ្ទប់ដែលបានទទួលអំណោយ មានចំនួនសរុប ៤០ម៉ឺន២ពាន់៧៥២គ្រួសារហើយ។ ស្បៀងអាហារ ដែលចែក ជួនទំាងនោះ មានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម៕

https://www.youtube.com/watch?v=t4LEylBTlqc
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner