ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តកំពង់ចាមបានបញ្ជាក់ការរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តថ្ងៃទី១៤ឧសភានេះបានឲ្យដឹងថា ក្នុងចំណោមអ្នករកឃើញថ្មីទាំង៦នាក់ នោះ រួមមាន៣នាក់នៅក្នុងស្រុកកងមាស, ២នាក់នៅស្រុកស្រីសន្ធរ និងម្នាក់នៅស្រុកបាធាយ។ អ្នកឆ្លងទាំង៦ នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវរកអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺ កូវីដ-១៩ទាំង៦នាក់ ត្រូវទៅពិនិត្យសុខភាព និងយកសំណាក ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

https://www.youtube.com/watch?v=SOS7BKiaBWk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner