ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានថ្មី៦នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន៦នាក់។ យោងតាមរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ឧសភា នេះ អ្នកឆ្លងថ្មីចំនួន៦នាក់នោះ រួមមាន២នាក់ រស់នៅក្រុងស្ទឹងសែន, ៣នាក់រស់នៅស្រុកតាំងគោក និងម្នាក់នៅ ស្រុកកំពង់ស្វាយ។

រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ថា ក្នុងចំណោមអ្នកមានវិជ្ជមានកូវីដទាំង៦នាក់នោះ គឺមាន ៤នាក់មកពីរាជធានីភ្នំពេញ ម្នាក់មកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅក្នុងមូលដ្ឋានផ្ទាល់។ អ្នកឆ្លងទាំង៦នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ និងមន្ទីរពេទ្យបង្អែកសន្ទុក។

រដ្ឋបាលខេត្តបានអំពាវនាវរកអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺ កូវីដ-១៩ទាំង៦នាក់ ត្រូវទៅពិនិត្យសុខភាព និងយក សំណាក ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

https://www.youtube.com/watch?v=cB3ZkS1bS4I
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner