UN ​ស្នើ​អតីត​មេ​រដ្ឋប្រហារ​នៅ​ថៃជួយបញ្ចប់អំពើហិង្សាស្លាប់មនុស្ស នៅ​ភូមា​ ​

ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​បញ្ហា​ប្រទេសភូមា​បាន​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាលពី​ថ្ងៃសុក្រ​ទី​១​៤​ ​ឧសភា​ ​២​០​២​១​ ​ខណៈ​ដែល​លោកស្រី​បន្ត​កិច្ចប្រឹងប្រែង​បញ្ចប់​អំពើ​ហិង្សា​ស្លាប់​មនុស្ស​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​ផ្តើម​ចេញពី​រដ្ឋប្រហារយោធា​ ​កាលពី​ខែកុម្ភៈ​ ​២​០​២​១​។​

​លោកស្រី​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ​បាន​ប្រាប់​លោក​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ក្នុង​ជំនួប​នា​ក្រុង​បាងកក​ ​ពី​ក្តី​សង្ឃឹម​ថា​ ​ថៃ​នឹង​ស្វែងរក​វិធីសាស្ត្រ​ ​ធ្វើការ​ជាមួយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​បញ្ចប់​អំពើ​ហិង្សា​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​ក្រោយ​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​កើត​ចេញពី​ការបោះឆ្នោត​របស់​លោកស្រី​ អ៊ួ​ង​ ​សាន​ស៊ូ​ជី​ ​មក​ ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​ជាបន្តបន្ទាប់​ ​ពោល​គឺ​ពេល​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ដោយមាន​ការ​ឆ្លើយតប​វិញ​ ​ពី​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​ដែល​ក៏​ជា​អតីត​មេបញ្ជាការ​​​ដឹកនាំ​រដ្ឋប្រហារយោធា​នៅ​ថៃ​ផង​ដែរ​នោះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយនឹង​រដ្ឋាភិបាល​របប​សឹក​មី​យ៉ា​ន់​ម៉ា​ ​គឺ​លោក​ ​M​in​ ​A​un​g​ ​H​lain​g​ ​។​

​លោក​ប្រា​យុទ្ធ​បាន​ឆ្លើយតបនឹង​សំណើ​របស់​តំណាង​អង្គការសហប្រជាជាតិ​ថា​ ​រដ្ឋាភិបាល​របស់​លោក​ត្រៀម​ខ្លួន​ស្តាប់​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ជា​ប្រយោជន៍​ ​ខណៈ​ដែល​ភាគី​ទាំង​ពី​​​រក៏ជជែក​ពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាពលរដ្ឋ​ភូមា​ រួ​មាន​ទាំង​ការ​ភៀសខ្លួន​របស់​ជនរងគ្រោះ​ឆ្លងកាត់​ព្រំដែន​ ចូល​មក​ជ្រក​កោណ​នៅ​ប្រទេស​ថៃ​ផង​ដែរ​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner