អ្នកជំងឺ​កូវីដ-១៩ នៅខេត្តកំពង់ចាម ចំនួន៣០នាក់ ​បានជា​សះស្បើយ​

នៅ​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ អ្នកជំងឺ​កូវីដ-១៩ ចំនួន៣០នាក់ ​បានជា​សះស្បើយ​ ក្នុងនោះ ​នៅ​ស្រុក​កងមាស​ ចំនួន ១៣នាក់​, ស្រុក​កំពង់សៀម​ ចំនួន ០២​នាក់​, ស្រុក​បាធាយ​ចំនួន ០៤នាក់​, ស្រុក​ស្រី​សន្ធរ​ចំនួន ០៧ នាក់ និង​ស្រុក​ចំការលើ​ចំនួន ០៤នាក់​។ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ពី​សសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៣០នាក់​ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ រយ​:​ពេល​ពីរ​សប្តាហ៍​នៅតាម​ផ្ទះ​បន្ថែមទៀត។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២១ ខេត្តកំពង់ចាម​ មាន​អ្នកជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភ​: សរុប​ចំនួន ២០០នាក់ មាន​អ្នកជា​សះស្បើយ​ចំនួន ៦១នាក់ និង​មាន​អ្នកស្លាប់​ចំនួន ២​នាក់​៕​

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner