អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នូវទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន០៣ខ្នងផ្ទះ

នៅថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១នេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នូវទីតាំងខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន០៣ខ្នងផ្ទះ ស្ថិតនៅចំណុចភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ដែលស្ថិតក្នុងភូមិសាស្ត្រ នៃ ខេត្តរបស់ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់មានសេចក្តីសម្រេចជាថ្មី។

ការសម្រេចបិទខ្ទប់ទីតាំងផ្ទះចំនួន០៣ខ្នង គឺធ្វើឡើងដោយយោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង លេខ ០៩៣/២១ សសរ.ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ពីការសម្រេចបិទខ្ទប់នេះ និងបន្ទាប់ពីមានករណីរកឃើញវិជ្ជមានកូវីដ-19ទៅលើបុរសម្នាក់ឈ្មោះ កែម ឈុយ មានអាយុ២៤ឆ្នាំ ដែលទើបតែវិលត្រឡប់ ពីរាជធានីភ្នំពេញពាក់ព័ន្ធ និងផ្ទះទាំង៣ខាងលើ ដែលស្ថិតនៅភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី មានជម្ងឺកូវីដ19 បច្ចុប្បន្ននេះបុគ្គលខាងលើរូបនេះ ត្រូវបាននាំយកទៅព្យាបាលជម្ងឺក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងរួចរាល់ហើយដែរ។

បើយោងលើសេចក្តិសម្រេចនេះ ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងខ្នងផ្ទះចំនួន៣ខ្នងដែលស្ថិតនៅចំណុចភូមិសាស្ត្រពាក់ព័ន្ធខាងលើនេះ តម្រូវឲ្យអាជ្ញាធររដ្ឋបាលស្រុកមោងឫស្សី មានវិធានការហ៊ុព័ទ្ធផ្ទះនិងទីតាំងទាំង៣ខ្នង។ ហាមការចេញ-ចូល នៅទីតាំងនោះ។និងស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធជាមួយបុគ្គលខាងលើ ទាំងផ្ទាល់និងប្រយោល ដើម្បីយកទៅធ្វើចត្តាឡីស័កនិងចុះយកវត្ថុសំណាកតេស្តរក មេរោគកូវីដ-19៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner