កូវីដ​ព្រឹកនេះ​! ​ថៃ​ប្រកាស​ឆ្លង​ថ្មី​ ជាង​៣​ពាន់​នាក់​ទៀត​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ ​ថ្មីៗ​ ​ចំនួន​៣​០​៩​៥​នាក់​ទៀត​ ​និង​ស្លាប់​១​៧​នាក់​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​ ​ចំនួន​ឆ្លង​ថ្មី​នេះ​បាន​ធ្វើឲ្យ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ជិត​១​០​ម៉ឺន​នាក់​ហើយ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ជាង​៣​ពាន់​នាក់​ ​មាន​២​២​១​៨​ករណី​នៅ​ទី​ទាំង​សាធារណៈ​ទូទៅ​ ​ហើយ​៨​៧​៧​នាក់​គឺជា​អ្នកទោស​។​

​ក្នុង​រលក​ទី​៣​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចាប់ផ្តើម​ពីដើម​ខែ​មេសា​មក​ ​មាន​ឆ្លង​ថ្មី​៧​០​២​៨​២​នាក់​ហើយ​ ​ប៉ុន្តែ​ជាសះស្បើយ​វិញ​ ​៣​៦​២​៤​១​នាក់​ ​១​៣​៥​១​នាក់​ឲ្យ​ទៅផ្ទះ​វិញ​ ​កាល​ពីម្សិលមិញ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner