នៅ​អា​ស៊ាន!​ ​ប្រទេស​មួយនេះ​ឆ្លង​កូ​វី​ដ​​​តិច​ជាងគេ​ ក៏មិនមែនឡាវ​​​ដែរ​

ព្រុយ​ណេ​គឺជា​ប្រទេស​មាន​ករណី​កូ​វី​ដ​១​៩​តិច​ជាងគេ​ ​ក្នុង​សហ​គម​អា​ស៊ាន ​១​០​ប្រទេស​ ​ក្នុង​នោះ​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ឧសភា​ ​ព្រុយ​ណេ​មាន​ត្រឹម​២​៣​២​ករណី​ ​ស្លាប់​មនុស្ស​៣​នាក់​។​

​រីឯ​ប្រទេស​ក្នុង​តំបន់​ ​ដែល​ឆ្លង​ច្រើនជាង​គេ​វិញ​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​ មាន​ជាង​១​.​៧​លាន​នាក់​ ​លេខ​២​គឺ​ហ្វីលីពីន​ ​មាន​ជាង​១​.​១​លាន​នាក់​ ​លេខ​៣​គឺ​ម៉ាឡេស៊ី​ ​បន្ទាប់មក​គឺ​មី​យ៉ា​ន់​ម៉ា​ ​ហើយ​លេខ​៥​គឺ​ថៃ​ ​បន្តទៀត មានសិង្ហបុរី​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​។​

​ក្នុង​តំបន់​អា​ស៊ាន​នេះ​ដែរ​ ​ឡាវ​គឺជា​ប្រទេស​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​តិច​ជាងគេ​ ​គឺ​មានតែ​២​នាក់​ ​ខណៈ​ដែល​ប្រទេស​មាន​មនុស្ស​ច្រើនជាង​គេ​វិញ​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​ ​ដដែល​ ​ហើយ​ថៃ​ជាប់លេខ​៥​ ​ខណៈ​កម្ពុជា​ជាប់លេខ​៦​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​


លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner