អ្នកចាំទី Scott Carson បង្ហាញខ្លួននៅលីគអង់គ្លេសលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ២០១១

Scott Carson អតីតអ្នកចាំទី Leeds United, Liverpool វ័យ៣៥ឆ្នាំ បានបង្កើតកំណត់ត្រាពិសេសមួយនៅ Premier League ក្រោយការប្រកួតលើកដំបូងសម្រាប់ Man City ក្រោយខកខានតាំងពីឆ្នាំ២០១១ ។ ខណៈការប្រកួតចុងក្រោយរបស់គេ គឺលេងឲ្យ West Brom កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ តទល់ Newcastle United ដូចគ្នា ។ នេះជារយៈពេលវែងបំផុតនៅ Premier League ។


លោក Pep Guardiola ដាក់ឲ្យ Carson ចូលចាប់ ការប្រកួតតទល់ Newcastle United កាលពីថ្ងៃសុក្រទី១៥ ខែឧសភាកន្លងទៅ ។ ដោយបានរបូត៣គ្រាប់ តែ Man City យកឈ្នះ Newcastle ៣ទល់នឹង៤ ខណៈ Ferran Torres ធ្វើបានហ៊ែតទ្រីកសម្រាប់ក្រុមជើងឯកថ្មី ។


គួរបញ្ជាក់ថា នេះជារដូវកាលទី២ហើយ ដែល Scott Carson បានចូលរួមជាមួយក្រុមមេឃខៀវ លើលក្ខខណ្ឌខ្ចីពី Derby County ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner