ប្រមុខ WHO អំពាវនាវដល់ប្រទេសអ្នកមានអោយបញ្ឈប់ការចាក់វ៉ាក់សាំង Covid-19 ដល់កុមារ ហើយគួរបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ (មានវីដេអូ)

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញដល់ប្រទេសអ្នកមាន ឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់កុមារ ហើយបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ ស្របពេលមានការព្រមានថា ឆ្នាំទី២នៃជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សកាន់តែច្រើនបន្ថែមទៀត ។
ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានបង្ហាញការខឹងសម្បាថា ប្រទេសអ្នកមានមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងគ្រាដែលប្រទេសក្រីក្រវិញ ទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះ ។ ជំនួសឲ្យការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង និងមានសុខភាពល្អ លោក ថេដ្រូស បានទទូចដល់ប្រទេសនានាឲ្យផ្តល់ថ្នាំបង្ការរបស់ពួកគេទៅក្នុងគម្រោង COVAX ហើយធានាថា អ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ ពិតជាទទួលបានការការពារ ។
ប្រភពបានអោយដឹងថា វ៉ាក់សាំងប្រមាណ៤៤ភាគរយត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ពោលគឺស្មើនឹង១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ចំនែកឯវ៉ាក់សាំងត្រឹម០,៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតចំនួន២៩ ស្មើនឹង៩ភាគរយនៃប្រជាជនពិភពលោក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner