អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភុបាលចុះយកសំណាកនៅវត្តកំណត់ ក្នុងស្រុកបាទី

អត្ថបទដោយ៖
ធី ដា

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ រួមជាមួយលោកខាន់ សុខា អភិបាលរងខេត្ត នឹងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសំណេះសំណាល នឹងត្រួតពិនិត្យសកម្មភាពមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកបាទីកំពុងធ្វើសកម្មភាពចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័ក នៅវត្តកំណត់ ឃំុដូង ស្រុកបាទី ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវការជាមួយនឹងអាជ្ញាធរ ប្រសិនបើដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner