ឃាត់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនលាក់ក្នុងបញ្ញើរ តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ក៥ និងចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៖
☆លទ្ធផល:
ក-ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០១នាក់:
ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត 01/07/1972 ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ខ-ចាប់យកវត្ថុតាង

  1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)
  2. កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g
  3. មេតំហ្វេតាមីន(ICE) 93.19 g
    ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 kg 643.91 g
    សារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1 kg

☆ បញ្ជាក់:

  • ជនសង្ស័យខាងលើ បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជម្ងឺកូវីដមាន លទ្ធផល ” អវិជ្ជមាន” ។
    ☆ការងារបន្ត:
    +បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន ។
  • បន្តសហការជាមួយភាគីវៀតណាមស្រាវជ្រាវ បង្រ្កាបមុខសញ្ញាអ្នកទទួលបញ្ញើរ ។
    +បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ៕
វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner