រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំង កូវីសែល សម្រាប់ដូសទី២

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (Covisheld) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

យោងតាមពេលវេលាកំណត់ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថាប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងកូវីសែលដូសទី១ទាំងអស់ និងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើមខែឧសភា ឆ្នាំ២០២១ ដែលក្នុងនោះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ចាប់ផ្តើមតាំងចាប់ពីថ្ងៃទី០៦ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

យោងតាមការឱ្យដឹងពីលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ការចាក់វ៉ាក់សាំងចាក់វ៉ាក់សាំងកូវីសែល (Covisheld)ដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី០៨ ទៅ១២សប្តាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំង កូវីសែល ដូសទី១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner