វីដេអូ : ទឹកចិត្ដយុទ្ធជនខ្មែរ

«បើស្លាប់ គឺស្លាប់ក្នុងនាមជាអ្នកការពារជាតិ បើរស់ គឺរស់ក្នុងនាមជាខ្មែរមានកិត្តិយស»។ នេះជាពាក្យ ដែលយុទ្ធជន យុទ្ធនារីខ្មែរគ្រប់រូបតែងតែក្រើនរម្លឹកក្នុងចិត្តជានិច្ចនៅពេលដែលមានខ្មាំងសត្រូវមានបំណងចូលមកឈ្លានពាន ដែនដីសុវណ្ណភូមិរបស់ខ្លួន។ ទឹកចិត្តដ៏មុះមុតនេះ គឺកើតចេញពីក្តីស្នេហាស្មោះស្ម័គ្រចំពោះជាតិមាតុភូមិមិនអាចកាត់ថ្លៃបាន ដែលយុទ្ធជន យុទ្ធនារីខ្មែរដ៏មហិមាទាំងអស់គ្នាប្រកៀកស្មាប្រយុទ្ធ និងធ្វើជារបងការពារបូរណភាពទឹកដីខ្មែរ សូម្បីជីវិតក៏ហ៊ានពលី ដើម្បីឱ្យជាតិរស់។ ក្នុងន័យនេះ យុទ្ធជន យុទ្ធនារីខ្មែរ មិនមែនពូជអ្នកចម្បាំង ដើម្បីសម្លាប់កាប់ចាក់នោះទេ ប៉ុន្តែយុទ្ធជន យុទ្ធនារីខ្មែរ គឺជាអ្នកកាន់អាវុធធ្វើចម្បាំងការពារបូរណភាពជាតិ សាសនា ព្រះមហាក្សត្រ ដោយមិនឱ្យសត្រូវណាមកយាយី រុកគួន ឈ្លានពានបានឡើយ។យុទ្ធជន យុទ្ធនារីខ្មែរ តាំងចិត្តប្តេជ្ញាយ៉ាងមុតមាំមិនឱ្យប្រទេសខេមរា ធ្លាក់ក្នុងការត្រួតត្រារបស់ប្រទេស មហាអំណាចណាមួយជាដាច់ខាត៕ #ប្រវត្ដិសាស្រ្ដខ្មែរ#KhmerHistory#យុទ្ធជនខ្មែរ
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner