ប្រជាពលរដ្ឋងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

ខេត្តកំពត៖ ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន ១២៨ គ្រួសារ ទទួលបានអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី  ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម  ជាវ  តាយ  អភិបាលខេត្ត និង ជាប្រធានគណៈ កម្មាធិការ សាខាកាក បាទក្រហម កម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១២៨ គ្រួសារ នៅស្រុកឈូក ខេត្តកំពត ដោយមានការ និងមានការចូលរួម សមាជិកគណៈ កម្មាធិការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងបរិវេណ វត្តអង្គគយ ស្ថិតនៅភូមិ ត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ដោយមិនដែលទុក ចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយ ដែលបានចែកជូន ប្រជាពលរដ្ឋនា ពេល នេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ឯកឧត្តម ក៏បានក្រើនរំលឹក អំពាវនាវ ដល់បងប្អូនប្រជាពល រដ្ឋ ត្រូវបន្តបង្កើន ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួម អនុវត្តតាម វិធានការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ ការពារ(ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាត សុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ(កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ប្រជា ពលរដ្ឋ ងាយរងគ្រោះ និង រងគ្រោះដោយសារជំងឺកូវីដ-១៩ ចំនួន១០៨គ្រួសារ ដោយនៅក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg  ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេះ និងថវិកា២ម៉ឺនរៀល ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner