ក្នុងខែមេសាឆ្នាំ២០២១នេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla ក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំង (មានវីដេអូ)
អាមេរិក៖ សមាគមរថយន្តដឹកអ្នកដំណើរចិនបានប៉ាន់ប្រមាណនាពេលថ្មីៗនេះថា ការលក់រថយន្តរបស់ក្រុមហ៊ុន តេស្លា នៅក្នុងប្រទេសចិន បានធ្លាក់ចុះ២៧ភាគរយកាលពីខែមេសា បើធៀបទៅនឹងខែមីនា មកនៅត្រឹមចំនួន២ម៉ឺន៦ពាន់គ្រឿង ដែលជាចំនួនតិចជាងការលក់រថយន្តអគ្គិសនីរបស់ចិនដែលធ្លាក់ចុះ១០ភាគរយ ។
បើតាមអ្នកវិភាគឯករាជ្យរបស់ប្រទេសចិនបានអោយដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុន តេស្លា ដល់អ្នកទិញជនជាតិចិន បានធ្លាក់ចុះជាង៦០ភាគរយនៅចន្លោះខែមីនា និងខែមេសាកន្លងមកនេះ ។ របាយការណ៍បង្ហាញថា រថយន្តដែលបានធានារ៉ាប់រងថ្មីបានធ្លាក់ចុះមកពីចំនួន៣ម៉ឺន៤ពាន់៥រយនៅក្នុងខែមីនា មកនៅក្រោម១ម៉ឺន២ពាន់គ្រឿងនៅក្នុងខែមេសា ។
ប្រទេសចិនគឺជាទីផ្សារធំជាងគេបំផុតរបស់ពិភពលោកសម្រាប់ការលក់រថយន្ត ហើយរថយន្តអគ្គិសនីមានចំណែកទីផ្សារលក់រថយន្តច្រើនជាងចំណែកទីផ្សាររថយន្តធំៗផ្សេងទៀត ពោលគឺប្រហែល៤.៥ភាគរយក្នុងឆ្នាំ២០២០ ដែលច្រើនជាង២ដងនៃចំណែកទីផ្សាររថយន្តនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ៕ Reuters